បន្ទះឈីបថ្មី A15 Bionic ដែលបំពាក់លើ iPhone 13 Pro បានបង្ហាញថា ជាកំពូលល្បឿនជាងគេ នាំមុខស្មាតហ្វូន Android ឯទៀត ដែលប្រើបន្ទះឈីបចុងក្រោយ Snapdragon 888 និង 765G។ នេះបើយោងទៅតាម Geekbench កម្មវិធីប្រើសម្រាប់តេស្ត CPU ដ៏ល្បី។
លទ្ធផលតេស CPU Benchmark ពី Geekbench 5 របស់បន្ទះឈីប A15 Bionic ទទួលបាន៖
- ពិន្ទុ Single-core ១៧៣៨ ពិន្ទុ
- ពិន្ទុ Multi-core ៤៧៦៦ ពិន្ទុ
ប្រៀបធៀបរវាង iPhone 12 Pro Max និង iPhone 13 Pro
ប្រៀបធៀបរវាង Galaxy S21 Ultra និង iPhone 13 Pro
ប្រៀបធៀបរវាង Pixel 5 និង iPhone 13 Pro
សរុបមក លទ្ធផលតេស និងប្រៀបធៀប បន្ទះឈីប A15 Bionic នៅតែរក្សាតំណែង ជាបន្ទះឈីបដំណើរការខ្លាំងជាងគេ មិនខុសពីរាល់ឆ្នាំកន្លងទៅ៕
ប្រភព៖ Bgr ប្រែសម្រួល៖ Sabay News